ប៉ោយប៉ែតៈ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ នាំយកថវិកាចំនួនពីរម៉ឺនបាត ដែលជាថវិការផ្ទាល់ខ្លួនយកទៅជូនដល់គ្រួសារលោក សិនថារ៉ូ សម្រាប់ជួសជុលផ្ទះ ដែលគ្រួសាររបស់លោកនៅក្រុងប៉ោយប៉ែត រស់នៅលើភក់ជ្រាំ ហ៊ុំព័ទ្ធដោយសំរាម និងទឹកស្អុយ ក្រោមដំបូលផ្ទះតោកយ៉ាកទ្រុឌទ្រោម។
លោក សិន ថារ៉ូ គឺជាគ្រូបង្ហាត់បាល់ទាត់ នៅក្រុមវិចតូរៀ និងជាគ្រូជំនួយនៅក្រុមបាល់ទាត់អធិរាជភ្នំស្វាយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលក្រុមបាល់ទាត់ទាំងពីរនេះ លោក រ័ត្ន ស្រ៊ាង បានបង្កើត និងឧបត្ថម្ភ តាំងពីលោកនៅជាមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ទោះបីបច្ចុប្បន្នលោកបានផ្លាស់មកភ្នំពេញក៏ដោយ ក៏លោកនៅបន្តការគាំទ្រ និងឧបត្ថម្ភក្រុមកីឡាទាំងពីរនេះដដែល។
ការជួយឧបត្ថម្ភលោក សិន ថារ៉ូ ក្នុងការជួសជុលផ្ទះនេះ គឺជាការលើកទឹកចិត្តឲ្យលោកប្រឹងប្រែង បង្ហាត់យុវជនបាល់ទាត់វ័យក្មេងជំនាន់ក្រោយឲ្យរិតតែរីកចម្រើន៕
មតិយោបល់