សៀមរាបៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និងដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មេីស។ និងដោយមានការសម្របសម្រួលពីឯកឧត្តម កេីត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តម ចេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ។
នៅវេលាម៉ោង ៨ និង ១៥នាទី ថ្ងៃទី ០៤ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចគល់ស្ពានទន្លេមេគង្គ ភូមិអូរត្រែល ឃុំថាគាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។កម្លាំងការិយាល័យគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ធាវ ចន្ចតារ៉ា នាយការិយាល័យប្រឆាំងគ្រឿងញៀខេត្តសៀមរាបសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះបង្ក្រាបបទល្មេីសគ្រឿងញៀនឃាត់បានជនសង្ស័យចំនួន ០២នាក់(ប្រុស០២នាក់)។
ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
វត្ថុតាងចាប់យករួមមាន ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំ ទម្ងន់ ១០៨២,៧ ក្រាម ,ទូរសព្ទ័ដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តសៀមរាបដេីម្បីចាត់ការតាមនីតិវិធី៕


មតិយោបល់