ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗ និងរបួស២ទៀត បន្ទាប់ពីរថយន្តស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2S-6066 បុកជាមួយម៉ូតូនៅ ស្រុកទឹកឈូ

កំពតៈ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី លើផ្លូវជាតិលេខ៣ កំពត ភ្នំពេញ ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងម៉ូតូមានទិសស្របគ្នាពីកើតទៅលិច។
១.រថយន្តម៉ាកឡង់គ្រីស័រ(២០០៨)ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2S.6066 បើកបរដោយឈ្មោះលូ គឹមឡេង ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិ១១ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ(គ្មានរបួស)។បើកបរមកពីទិសខាងកើតទៅលិចដល់ចំណុចកើតហេតុបានប៉ះជាមួុយម៉ូតូមួយគ្រឿងដែលមានទិសដៅស្របគ្នា(រថយន្តខូចខាតកំរិតធ្ងន់)។
២.ម៉ូតូម៉ាកC125(2008)ពណ៌ខ្មៅពាក់ស្លាកលេខកំពត2C.6000 បើកបរដោយឈ្មោះសុះ អុីម៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ(រងរបួសធ្ងន់)និងអ្នករួមដំណើរ០២នាក់ទៀត។
១.ឈ្មោះសុះ អុីសើ ភេទប្រុស អាយុ១៤ឆ្នាំ(របួសធ្ងន់)អ្នកទាំងពីរបញ្ជូនទៅមនីរ្ទពេទ្យបង្អែកខេត្តកំពតនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសៅ យ៉ាន ភេទស្រី អាយុ៦៧ឆ្នាំ(ស្លាប់នៅនិងកន្លែងកើតហេតុអ្នកទាំងបីរស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត មានទិសដៅស្របគ្នាពីកើតទៅលិចដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវ។
ចំពោះអ្នកបើកបររថយន្តបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកទឹកឈូ។
រីឯវត្ថុតាងទាំង២បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃថ្នង ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់