ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! ស្ត្រីម្នាក់ធ្លាក់ពីម៉ូតូបោកក្បាលស្លាប់ពេលនេះសមត្ថកិច្ចប្រកាសរកសាច់ញាតិមកយក

កំពង់ស្ពឺ: កាលពីល្ងាចថ្ងៃទី៣ ខែកម្ភ: ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកបសេដ្ឋសូមប្រកាសរកសាច់ញាតិស្ត្រីម្នាក់ដែលបានស្លាប់ដោយសារធ្លាក់ពីម៉ូតូបោកក្បាលនៅចំណុចភូមិត្រពាំងស្តៅ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពពីនគរបាលបានឲ្យដឹងថាស្ត្រីដែលបានស្លាប់ដោយជិះម៉ូតូហើយធ្លាក់នោះមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុប្រហែលជាង៦០ឆ្នាំមិនដឹងថាគាត់រស់នៅក្នុងភូមិឃុំស្រុកណានោះទេ។
សពស្ត្រីខាងលើមានភិនភាគ សក់ស្លូតកម្ពស់១ម៉ែត្រ៥៥ ពាក់អាវរងាពណ៍ទឹកក្រូចស្លៀកសំពុតផ្កាពណ៍ក្រហម។
ហើយអ្នកបើកម៉ូតូឌុបជនរងគ្រោះនោះគ៏មិនទាន់ស្គាល់អត្តសញ្ញាណនោះដែក្រោយធ្លាក់ជនរងគ្រោះអ្នកបើកបរមិនឈប់នោះទេបានបើករត់គេចខ្លួនបាត់។
បច្ចុប្បន្នសពស្ត្រីរងគ្រោះខាងលើបានតម្កលក្នុងវត្តអង្គលំទងរងចាំសាច់ញ្ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់