ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ ករណីលួចកាបូបលុយជាង៧ពាន់ដុល្លារ របស់បុគ្គលិកផ្នែកគណនេយ្យក្រុមហ៊ុន LFSS ម្នាក់

ភ្នំពេញ: នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបប្រាក់ ត្រង់ចំណុចក្នុងផ្សារឈូកមាស ផ្លូវបេតុង ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សួន ស្រីនាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកកាបូបប្រាក់មានលុយដុល្លាចំនួន ៧.៤៥០ដុល្លា របស់ជនរងគ្រោះឈ្មោះ ហ៊ិន សុផាឡែន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកគណនេយ្យក្រុមហ៊ុន LFSS ស្នាក់នៅផ្ទះលេខ២C ផ្លូវបេតុង ភូមិសំរោងក្រោម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

សម្ភារ:បន្សល់ទុក៖ កាបូបមានលុយដុល្លា ៧.៤៥០ដុល្លា ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់