ព័ត៌មានជាតិ

មន្ត្រី​រាជ​អាវុធហត្ថ​ពីរ​នាក់​ទទួល​រងគ្រោះថ្នាក់​ចរាច​រណ៍ រហូតដល់​បាត់បង់​ជីវិត​ភ្លាមៗ សង្ស័យ​ជា​រឿង​ឃាតកម្ម​

​មណ្ឌលគិរី​៖ មន្ត្រី​រាជ​អាវុធហត្ថ​ពីរ​នាក់​ទទួល​រងគ្រោះថ្នាក់​ចរាច​រណ៍ រហូតដល់​បាត់បង់​ជីវិត​ភ្លាមៗ​នឹង​កន្លែង​សង្ស័យ​ពាក់ព័ន្ធ​ទំនាស់​ពាក្យសំដី​កន្លែង​ផឹកស៊ី​ច្រើនជាង ទើប​ដេញ​បុក​គ្នា​បណ្ដា​អោយមាន​គ្រោះថ្នាក់​បែប​នេះ​។​ហេតុការណ៍​ដ៏​អាក្រក់​កើតឡើង​កាលពី​វេលា​ម៉ោង​ 1​ នឹង​ 40​ នាទី​យប់​ឈានចូល​ថ្ងៃ​ទី 08 ខែ​មិថុនា​ឆ្នាំ 2014 ត្រង់​ចំណុច​ផ្លូវបំបែក​ដាក់​ដាំ​ស្ថិតក្នុង​ភូមិ​ស្ពាន​មានជ័យ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​តាម​ប្រភព​ព័ត៍មាន​ពីរ​ប្រជាពលរដ្ឋ​រស់​នៅ​កន្លែងកើតហេតុ​ប្រាប់​ថា​នៅ​ម៉ោង​ប្រមាណ 1 និង 40 នាទី​យប់​ថ្ងៃទី 07 មិថុនា 2014 ឈានចូល​ថ្ងៃ​ទី 08 មិថុនា 2014 នេះ​គេ​បាន​ប្រាប់ថា​លឺ​សំលេង​រថយន្ត​ប្រហែល​២​ទៅ​៣​គ្រឿង​រួម​និង​ម៉ូតូ​ផង​ដែរ​ហាក់បីដូចជា​មាន​ការ​ប្រដេញ​គ្នា​រហូត​ដល់​បុក​គ្នា​លាន់​លឺស្នូរ​ដូច​រន្ទះបាញ់​គ្រានោះ​ក៏​មាន​ការផ្អើលឆោឡោ ពីព្រោះ​គ្រានោះ​ក៏​មាន​ការ​លាន់​លឺស្នូរ​ផ្ទុះអាវុធ​២​ទៅ​៣​គ្រាប​ផង​ដែល​មួយសន្ទុះ​ក្រោយមក​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​ចោមរោម​មើល​កន្លែង​កើតហេតុ​

​គេ​ឃើញ​មាន​រថយន្ត​ឡិច​ស៊ិស​៤៥០ មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​ធំ​១​គ្រឿង​ទៀត​របស់​មន្ត្រី​អាវុធហត្ថ​ជិះ​គ្នា​២​នាក់​ដោយ​ឃើញ​មន្ត្រី​អាវុធហត្ថ​២​នាក់់​បាន​ស្លាប់​រីឯ​ម៉ូតូ​ធំ​នោះ​បាន​កៀប​ជាប់​ក្រោម​រថយន្ត​អូស​ប្រមាណ​១០០​ម៉ែត្រ​ទៅ​បុក​បង្គោល​ភ្លើង​រលំ​អស់​១​ដើម​ជ្រុល​ទៅបុក​របង​ផ្ទះ​អ្នកស្រុក​ធ្វើអោយ​រថយន្ត​ទៅមុខ​លែងរួច​។​ប្រភព​បាន​បន្តូ​ថា មន្ត្រី​អាវុធហត្ថ​ដែល​ទទួល​គ្រោះថ្នាក់ នឹង​អ្នកបើករថយន្ត Lexus នេះ​ប្រហែល​ផឹកស៊ី​នៅ​កន្លែង​ណា​ផ្សេង​ជាមួយគ្នា​ហើយ​មាន​ទំនាស់​ពាក្យសំដី​ជាមួយ​គ្នា​

​ខ្លាំងខ្លារ​ហើយ​មើលទៅ ទើប​ឈាន​ដល់​ការបាញ់បោះ នឹង​បើក​រថយន្ត​បំបុក​បែបនេះ​។​សមត្ថកិច្ច​ប្រាប់អោយដឹង​ថា​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​១​ឈ្មោះ​ចិត្ត្រា និង ម្នាក់ទៀត​ឈ្មោះ​ខៀវ សំណាង បច្ចុប្បន្ន​កំពុង​ត្រូវបាន​អង្គភាព​និង​ក្រុមគ្រួសារ​នាំយក​សព​ទៅ​តំកល់​នៅ​វត្ត​ធម្ម​យុទ្ធ​នៅលើ​ភ្នំ​ក្នុង​ខេត្ត​មណ្ឌលគិរី​រងចាំ​សាច់ញាតិ​មក​ជួបជុំ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៍មាន​យើង​អោយ​ដឹងថា​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​លោក​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​ពី​មូលហេតុ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ មិថុនា ឆ្នាំ​២០១៤ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​នៅ​ក្នុង​រថយន្ត​ហើយ​លោក​កំពុង​តាមរក​ឃាត់ខ្លួន​មនុស្ស​២​នាក់​ថែមទៀត​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​នោះ​ដើម្បី​សួរនាំ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/Kill2_zps09da7a40.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Kill1_zpseae48847.jpg

មតិយោបល់