ព័ត៌មានជាតិ

ខ្ចីម៉ូតូពីបុគ្គលិកហាងអាហារប៊ូហ្វេឈិហ្គ្រេនចង់ស៊ីដាច់ មានអីខ្នោះបានសម្រេច

ភ្នំពេញ: ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ម៉ោង ៦និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូជិះមិនប្រគល់ឲ្យម្ចាស់វិញ) នៅចំណុចក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ ម៉ោង១១និង១០នាទី បង្កដោយជនសង្ស័យ ០១នាក់ ឈ្មោះ ឌឹក ពៅ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានខ្ចីម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺរ ពណ៌ខ្មៅលាយស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IN-4643 របស់ជនរងគ្រោះ ឈ្មោះ រស់ លីហ្សា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺរ ពណ៌ខ្មៅលាយស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IN-4643 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់