ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ ឈ្លោះគ្នាជាមួយគូសង្សាររបស់នាង ជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង១១និង២១នាទីនាពេលយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីនារីរូបស្រស់ស្អាតម្នាក់ ឈ្លោះគ្នាជាមួយសង្សារ ជិះម៉ូតូកង់បី ប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់ស្អាតម្នាក់ ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ធ្វើដំណើរឡើង លើស្ពានជ្រោយចង្វាថ្មី ទិសដៅពីលិចទៅកើត លុះបើកមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែនារីនោះឲ្យម៉ូតូឈប់ រួចហើយក៏ចុះ បានឈរយំមួយសន្ទុះ ស្រាប់តែធ្វើសកម្មភាព ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានម្ចាស់ម៉ូតូឃាត់ទាន់ ហើយបានដឹកនាងនាំមកត្រង់រង្វង់មូលកួចកាណុង ដើម្បីធ្វើការសួរនាំរឿងហេតុ ។

នាងបាននិយាយរៀបរាប់ទាំងព្រឹកភ្នែកនិងអារម្មណ៍ឈឺចាប់ថា មូលហេតុដែលរូបនាងធ្វើបែបនេះ ដែលប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួននោះ គឺបណ្តាលមកពីការឈ្លោះគ្នាជាមួយនឹងគូសង្សាររបស់នាង ហើយ ក៏សម្រេចចិត្តគិតខ្លី ជួលម៉ូតូកង់បី ជិះមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាបញ្ចប់ជីវិត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកនាំនារីស្រស់សោភាខាងលើនោះ យកទៅប៉ុស្តិ៍ ដើម្បីធ្វើការអប់រំ កុំឲ្យគិតខ្លីបែបនេះបន្តទៀត និងបានទំនាក់ទំនងទៅសាច់ញាតិ ឲ្យមកទទួលយករូបនាងត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ៕

មតិយោបល់