ព័ត៌មានជាតិ

ប្តីទៅហូបការគេ មកវិញប្រពន្ធចងកសម្លាប់ខ្លួន!

កណ្តាលៈ នៅថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ២០១៧​ វេលាម៉ោង​៥ល្ងាច មានករណីស្ត្រីម្នាក់ អាយុ៣៨ឆ្នាំ​ បានចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅភូមិព្រែកតាឯក​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។

មុនពេលកើតហេតុ ប្តីរបស់ជនរងគ្រោះបានទៅហូបការបាត់ ហើយចំណែក កូនតូចអាយុ​៨ឆ្នាំនៅផ្ទះ ។លុះដល់ម៉ោង​ កើតហេតុ ស្រាប់តែកូន បានរត់ចេញពីក្នុងផ្ទះមកស្រែកហៅឲ្យអ្នកជិតខាងជួយ​ ថាម្តាយរបស់ខ្លួនបានចងកស្លាប់​ ហើយ ពេលនោះអ្នកជិតខាងក៏ផ្អើលទៅមើលឃើញជនរងគ្រោះចងកនឹងក្រម៉ាស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានពិនិត្យសពជនរងគ្រោះ ពិតជាស្លាប់ដោយចងកប្រាកដមែន និងប្រគល់ឲ្យទៅប្តី យកធ្វើបុណ្យតាមប្រពៃណី។ បញ្ជាក់​កន្លងមក​ ជនរងគ្រោះ​ មានជំងឺសរសៃប្រសាទ ព្យាបាលអស់រយៈពេលយូរឆ្នាំមកហើយ​៕

មតិយោបល់