ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវR6 ជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុរូបគាត់ បានចេញពីធ្វើការនៅច្បារអំពៅ ហើយបានហៅ Pass App មកជិះគោលបំណងទៅផ្ទះម្ដាយមីង នៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជាម្ចាស់ Pass App យកលេសឈប់បត់ជើងតូច រួចហើយក៏បានធ្វើសកម្មភាព ដកកាំបិតចុងស្រួចមកភ្ជង់ រូបគាត់គំរាមយកកាបូបស្ពាយ ដែលមានសម្ភារៈមួយចំនួន និងលុយចំនួន ២១០$ ហើយដេញគាត់ឲ្យចុះ រួចបើក Pass App គេចខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហើយបានដឹកជនរងគ្រោះទៅកាន់ ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីឲ្យនារីរងគ្រោះដាក់ពាក្យបណ្ដឹង និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕
មតិយោបល់