ព័ត៌មានជាតិ

រថយន្ត១គ្រឿង ផ្លាកលេខភ្នំពេញ 2AN9748 រេចង្កូតក្រឡាប់ នៅលើស្ពានលីយ៉ុងផាត់

ភ្នំពេញ: នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរថយន្ត១គ្រឿងក្រឡាប់ បង្កឲ្យមានការភ្ញាក់ផ្ញើល នៅលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញរថយន្ត១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AN9748 ខាងលើ ធ្វើដំណើរទិសដៅពីកើតឆ្ពោះមកទិសខាងលិច ឆ្លងកាត់តាមបណ្តោយផ្លូវស្ពានលីយ៉ុងផាត់ ខណ:បើកបរមកដល់ចំណុចកើតហេតុ ត្រង់ចំណុចគល់ស្ពានខាងលិច ស្រាប់តែមានរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាកបានបើកបរមកកៀរ បណ្តាលឲ្យរថយន្តរេចង្កូត ជ្រុលទៅបុកបង្គោលភ្លើង និងក្រឡាប់រងការខូចខាតយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅប៉ុស្តិ៍រដ្ឋបាល ទៅតាមនីតិវិធីផ្លូវច្បាប់ ចំពោះការខូចខាតទ្រព្យសម្បត្តិផ្សេងៗ ។ ក្នុងករណីនេះដែរ មិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ៕

មតិយោបល់