ព័ត៌មានជាតិ

ជនជាតិចិន២ក្រុម ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សា ជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញ: នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៥ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃជើងវាយឲ្យរបួស) ពាក់ព័ន្ធក្នុងករណី មានជនជាតិចិន ចាប់ជនជាតិចិនដាក់ឡាន កាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ ម៉ោង៦និង៥០នាទី ត្រង់ចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ភាគីទី១៖ ចំនួន០១នាក់ ឈ្មោះ ឈីង លូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាង ជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅក្នុងក្រុមហ៊ុនម៉ាស៊ីន ខណ្ឌទួលគោក គ្មានលិខិតឆ្លងដែន មានសារធាតុញៀន (ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បង្ក្រាបបានកាលពីថ្ងៃទី០៧-០២-២០២១ រងរបួសបែកមាត់ និងឈឺចុកចាប់ពេញខ្លួន បានប្រើអំពើហិង្សាជាមួយភាគីទី២មានគ្នា០២នាក់៖១-ឈ្មោះ ZHU LI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅក្នុងផ្ទះសំណាក់អូរឬស្សី ខណ្ឌ៧មករា (គ្មានលិខិត ឆ្លងដែន) , ២-ឈ្មោះ WANG LA ភេទប្រុស មុខរបររកស៊ី អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅ ក្នុងផ្ទះសំណាក់ អូរឫស្សី ខណ្ឌ៧មករា (គ្មានលិខិតឆ្លងដែន) ។

សម្ភារ:បន្សល់ទុក រថយន្តម៉ាកតូយូតាអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AD-2737 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់