ព័ត៌មានជាតិ

សមត្ថកិច្ចចុះណែនាំអប់រំ ដល់ទីតាំងជួបជុំផឹកស៊ីស្រែកឡូឡាបង្កសំឡេងរំខានដល់អ្នកជិតខាង

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទោះជាម៉ោង ១១និង១១យប់ ក្តីក៏ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែតាមដានឆ្លើយតបដោះស្រាយ និងចាត់វិធានការភ្លាមៗតបតាមខំមិនដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ

បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ខណ្ឌសែនសុខ ចុះដល់ទីតាំងជួបជុំផឹកស៊ីស្រែកឡូឡាបង្កសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន ដោយបានធ្វើការណែនាំអប់រំ និងឲ្យបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ ៕

មតិយោបល់