ព័ត៌មានជាតិ

ករណីឆ្លងចរន្តបណ្ដាលឲ្យឆេះឡានសណ្តោងពោងដឹកស៊ីម៉ង់មួយគ្រឿង នៅស្រុកស្ទឹងហាវ

ព្រះសីហនុ: នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទីព្រឹក ស្ថិតត្រង់ចំណុចត្រពាំងទឹកព្រែកប្រាំ ស្ថិតក្នុងក្រុម៧ ភូមិឫទ្ទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីឆេះឡានសណ្តោងពោងដឹកស៊ីម៉ង់មួយគ្រឿង របស់ក្រុមហ៊ុន ស៊ី ម៉ៅ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តភ្លើងរថយន្ត។

ខូចខាត៖ បណ្ដាលឲ្យឆេះរថយន្តសណ្តោងទាំងស្រុង។

-ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។
– ករណីខាងលើនេះ មិនបានចេញរថយន្តពន្លត់អគ្គិភ័យទាន់ពេលវេលានោះទេ (ដោយកន្លែងកើតហេតុនៅឆ្ងាយ)៕

មតិយោបល់