ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល

កណ្តាល: កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

១/ម៉ូតូម៉ាក HONDA BEAT ពណ៌ស.ក្រហម ពាក់ស្លាកលេខ កណ្តាល 1AI-6728 ជិះគ្នា ២នាក់ បើកបរដោយឈ្មោះ ថុល រៀម ភេទប្រុស អាយុ ១៨ឆ្នាំ។
អ្នករួមដំណើរពីក្រោយឈ្មោះ ថុល រ៉ូត ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំងពីមានទីលំនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
២/ម៉ូតូម៉ាក់ HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AD-9294 បើកបរដោយឈ្មោះ គាំ ភិន ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មូលហេតុ៖ ម៉ូតូ ហុងដា ឆ្លងថ្នល់ ករណីនេះ បណ្ដាលឲ្យមនុស្សរងរបួស ៣នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់