ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ឆក់កាបូបដៃបានសម្រេចតែរត់មិនរួចសមត្ថកិច្ចឃាត់បានភ្លាមៗ

ភ្នំពេញ: កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ជនសង្ស័យចំនួន២នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបដៃ)នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៩និង២០នាទី នៅចំណុចភ្លេីងស្តុប ផ្លូវព្រះសុីសុវត្ថិកែងផ្លូវ១១០ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី
១.ឈ្មោះគុជរ៉ាម៉ុនភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះ៣១៣ផ្លូវលេខ៥ភូមិមិត្តភាពសង្កាត់ឬស្សីកែវ
២.ឈ្មោះចម្រើនធានភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបឹងឈូកសង្កាត់ឬស្សីកែវ។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់