ព័ត៌មានជាតិ

បុរសម្នាក់ ធ្វើអត្តឃាតលាបថ្នាំសម្លាប់ខ្លួន

កណ្តាល: កាលពីវេលាម៉ោង ៦ និង៣៣នាទីល្ងាចថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២១ ត្រង់ចំណុចភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីមនុស្សធ្វើអត្តឃាត (លេបថ្នាំសម្លាប់ខ្លួន)។

ជនរងគ្រោះឈ្មោះ ជា មករា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុចរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលឈានទៅរកការធ្វើអត្តឃាត ជនរងគ្រោះបានផឹកស្រាជាមួយមិត្តភក្ដិ មួយសន្ទុះបានលើកទូរស័ព្ទនិយាយ មិនមានរឿងអ្វី ស្រាប់តែបោកទូរសស័ព្ទចោល ហើយនិយាយពាក្យចម្លែក។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្ត និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ពិតជាស្លាប់ដោយសារអត្តឃាត លេបថ្នាំសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់