ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់ បើកកាមរីបាទ្បែ ប៉ះរថយន្តហាយលែនឌ័រ បណ្តាលរបួសធ្ងន់ស្រាលមនុស្ស ៧នាក់

រតនគិរីៈ កាលពីវេលាម៉ោង ១និង៣៥នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៧៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៨៦-២៧៨ ស្ថិតក្នុងភូមិកាទៀង (ហៅអូរទទឹង) ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន ៧នាក់របួសធ្ងន់ស្រាល។

អ្នកបើករថយន្តកាមរីឈ្មោះ សាន់ សំអាត ភេទប្រុសអាយុ៤២ មុខរបរជានគរបាល រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (មានអ្នករួមដំណើរម្នាក់របួសធ្ងន់)។ ដោយទ្បែកអ្នកបើករថយន្ត ហាយលែនឌ័រ ឈ្មោះ ហៀង ម៉េង សៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មានអ្នករួមដំណើរចំនួន១០នាក់ (ស្រី៥នាក់) បានរងរបួសស្រាលចំនួន៦នាក់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2V4421 ធ្វើដំណើរពីត្បូងទៅជើង និងរថយន្តហាយលែនឌ័រ ពណ៌ស ផ្លាកលេខភ្នំពេញ 2AF-8810 ធ្វើដំណើរបញ្រ្ចាសទិសគ្នា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរបុកគ្នាពេញទំហឹងតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរ បាលខេត្តដឹកយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ រីឯវត្ថុតាងសមត្ថកិច្ច ធ្វើការវាស់វែងរួច បញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់