ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើប lexus nx200 t ផ្លាកលេខកម្ពុជា បើកបុកម៉ូតូ បណ្តាលឲ្យយុវជន២នាក់របួសធ្ងន់ស្រាល។
កើតហេតុ នាវេលាម៉ោង១០ និង ៣២ នាទីយប់ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២១ តាមបណ្តោយផ្លូវ ១៨២ កែងនឹងផ្លូវ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី២ ព្រំប្រទល់សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ ដំបូងទ្បើយ គេឃើញយុវជនពីរនាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FL-6330 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៧ ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក lexus nx200t ពណ៌ប្រផេះ ពាក់ផ្លាកលេខ កម្ពុជា LY-PAGNA ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីលិចទៅកើត មុខបញ្ឆិតម៉ូតូផ្នែកខាងក្រោយ បណ្ដាលឲ្យដួលបោកនឹងថ្នល់របួសធ្ងន់ស្រាល ២នាក់។
ដោយភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទ្បើយ បានបន្ថែមល្បឿនបើករត់គេច ចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកតែផ្លាកលេខនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ទាក់ទងរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងផ្លាកលេខរថយន្តបង្ក សមត្ថកិច្ច យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីទុកធ្វើការស្រាវជ្រាវរកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយ៕
មតិយោបល់