ព័ត៌មានជាតិ

ឃាត់នារីម្នាក់ ករណីបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង ទំនងជាស្រវឹងស្រា

ភ្នំពេញៈ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២១ សមត្ថកិច្ច បានធ្វើការឃាត់នារីម្នាក់ បន្ទាប់ពីបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង នៅកន្លែងផ្ញើម៉ូតូ ២៤ម៉ោងមួយកន្លែង។

ករណីនេះ បណ្ដាលឲ្យម៉ូតូដែលគេយកទៅផ្ញើ រងការខូចខាតអស់ចំនួន ៤ទៅ៥គ្រឿង។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលកើតហេតុ ស្រាប់តែ មានសាច់ញាតិជនបង្ក បើករថយន្តមួយគ្រឿងម៉ាក PRIUS មកនាំនារីម្ចាស់រថយន្តបង្កឡើងជិះ បំណងជម្លៀសចេញ តែត្រូវសមត្ថកិច្ចឃាត់មិនឲ្យទៅណា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

មតិយោបល់