ព័ត៌មានជាតិ

រថយន្ត ៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១៤៤ ត្រង់ចំណុចក្បែរនឹងសាលានរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ មានរថយន្តបុកបន្តកន្ទុយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកJABUAR ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-6585 រថយន្តម៉ាកកាំម៉ារីហាយប្រ៊ិត ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល2-5007 និងមួយគ្រឿងទៀតម៉ាក BMWពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-6291 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តJABUAR អក់ហ្សើចាប់ហ្វ្រាំង ធ្វើឲ្យរថយន្ត២គ្រឿងនៅពីក្រោយ ជ្រុលបុកតកន្ទុយគ្នា បណ្តាលឲ្យការខូចខាតរថយន្តកាមរី ខ្ទេចចង្កៀងមុខផ្នែកខាងឆ្វេង និងកាងក្រោយចំហៀងខាងស្តាំ រីឯរថយន្តBMWវិញខ្ទេចកាងក្រោយ ផ្នែកខាងស្តាំ ចំណែកឯរថយន្តJABUAR នៅពីមុខគេវិញខូចខាតតិចតួច។

ក្រោយកើតហេតុ ភាគីទាំងសងខាង បានចរចាគ្នាដោយមិនរំខាន ទៅដល់សមត្ថកិច្ចទ្បើយ ដោយសារដឹងខ្លួនខុស មិនចង់ឲ្យមានរឿងរាវវែងឆ្ងាយ៕

មតិយោបល់