ព័ត៌មានជាតិ

រន្ធត់ណាស់! ជនមិនស្គាល់អត្តសញ្ញាណ បើករថយន្តបុកអ្នកថ្មើរជើង បណ្ដាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: នាវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តពុំស្គាល់ម៉ាក បុកអ្នកថ្មើរជើង ត្រង់ចំណុចភូមិអន្លង់គងចាស់ លើផ្លូវ៥០ម៉ែត្រ បណ្តាលឲ្យមនុស្សស្លាប់ (ស្រី) នៅកន្លែងកើតហេតុ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្ត និងអ្នកថ្មើរជើង ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បើកបុកពេញទំហឹងទៅលើអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សពត្រូវបានដឹកយកទៅតម្កល់នៅវត្តឫស្សីសាញ់ ដើម្បីស្រាវជ្រាវរកសាច់ញាតិបន្ត សម្រាប់មូលហេតុ មកពីរភាគីរថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់