ព័ត៌មានជាតិ

អាសូរណាស់! ប្រពន្ធស្លាប់ ឯប្ដីរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា

កំពត: នាវេលាម៉ោង១០និង២២នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងត្រង់ចំនុចភូមិត្រពាំងរាំងឃុំ អង្គរមាសស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១១៧និង១១៨ រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របគ្នា។

១/-ម៉ូតូបង្កម៉ាកហុងដាទ្រីមC១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត១N-៩៦៥៨ ធ្វើដំណើរពីកើតទៅលិច បានបត់ឆ្វេងឆ្លងផ្លូវ បើកបរដោយឈ្មោះ ភឹម ខេម ភេទ ស្រី អាយុ៥៣ឆ្នាំ របួសធ្ងន់ និង ចៅមានឈ្មោះ ភា កញ្ញា ភេទស្រី អាយុ៥ឆ្នាំ របួសធ្ងន់ ទាំង២នាក់ រស់នៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត (អត់ពាក់មួកសុវិត្តិភាព)។

ចំណែក២/-ម៉ូតូរងគ្រោះម៉ាក SUZUKY400w (ម៉ូតូធំ)ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១HA-២៦៤២ ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច បើកបរក្នុងល្បឿនលឿន បើកបរដោយ ឈ្មោះ ម៉ៅ ឈុនអេង ភេទប្រុស អាយុ៤៤ឆ្នាំ របួសធ្ងន់ (ពាក់មួកសុវត្ថិភាព) និងប្រពន្ធរួមដំណើរ មានឈ្មោះជ័យ ថាវី អាយុ៤៣ឆ្នាំ (ពាក់មួកសុវត្តិភាព) ស្លាប់នៅកន្លែងកើតហេតុ ។ ទាំង២នាក់ខាងលើរស់នៅផ្សារឈូកមាស រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសព បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយទ្បែកវត្ថុតាង សមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់