ព័ត៌មានជាតិ

ហ៊ានណាស់នាំគ្នា!ករណីលួចកាត់សំណាញ់ដែកហ៊ុមពទ្ធ័ព្រលានយន្តហោះថ្មី នៅស្រុកសូទ្រនិគម ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ…

សៀមរាប:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានអោយដឹងថា តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាម#ហ៊ានណាស់នាំគ្នាលួចកាត់សំណាញ់ដែកហ៊ុមពទ្ធ័ព្រលានយន្តហោះថ្មីនៅស្រុកសូទ្រនិគម បំបែកសម្បុកចោរលួច ! ដើម្បីសុខសុវត្ថិភាពស្រុកសូទ្រនិគម !
តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ព្រមទាំងដឹកនាំជំនាញដោយលោកវរសេនីយ៍ឯក នួន សក្ដិចំរើនឫទ្ធិ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ហង្ស សុផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាយ៉ែក និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា បានចុះពិនិត្យស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ដូចខាងក្រោម :
១.ឈ្មោះ ដា រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
២.ឈ្មោះ វ៉ាន់ វិត (ហៅ វ៉ង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
៣.ឈ្មោះ ថាន់ ថុន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
៤.ឈ្មោះ វុធ វណ្ណធី (ហៅ កែក) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
៥.ឈ្មោះ វ័យ ដាវិន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
ជនសង្ស័យទាំង ០៥នាក់ ខាងលើពាក់ពន្ធ័ករណី “អំពើលួច និង ទទួលផលចោរកម្ម“ ដោយលួចកាត់យកសំណាញ់ដែកដែលហ៊ុមពទ្ធ័របងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ព្រលានយន្តហោះថ្មីក្នុងស្រុកសូទ្រនិគម) ។ កើតហេតុនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៣:០០នាទី ទៀបភ្លឺ នៅចំណុចខាងជើងចន្លោះអាងទឹកក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

  • អង្គហេតុ:
    ក្រុមជនសង្ស័យខាងលើ និងបក្ខពួក (ខ្លះកំពុងរត់គេចខ្លួន) ជាអតីតកម្មករធ្វើការសំណង់ក្នុងការដ្ឋានព្រលានយន្តហោះថ្មី ក្រោយមកក៏នាំគ្នាឈប់ធ្វើការ និងបែកគំនិតរួមគ្នាធ្វើសកម្មភាពលួចគ្រឿងសម្ភារសំណង់ផ្សេងៗ និង លួចកាត់សំណាញ់ដែកដែលហ៊ុមពទ្ធ័របងព្រលានយន្តហោះជាព្រំប្រទល់ពទ្ធ័ជុំវិញដើម្បីការពារសុវត្ថិភាពរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។
    ជាក់ស្ដែងនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើបានបបួលគ្នាប្រើប្រាស់គ្រឿងញៀន និង រៀបគម្រោងការទៅលួចកាត់សំណាញ់ដែកនៅចំណុចខាងជើងចន្លោះអាងទឹកក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាកន្លែងស្ងាត់ វាលស្រែ ពុំមានអ្នកយាមកាម ។ នៅម៉ោង ៣:០០នាទី ទៀបភ្លឺ ពួកគេបានធ្វើសកម្មភាពលួចកាត់សំណាញ់ដែកនោះ រួចក៏នាំគ្នាអូស ដឹកជញ្ជូនសំណាញ់ដែកទាំងនោះយកទៅលាក់ទុកក្នុងបរិវេណផ្ទះរបស់ក្រុមខ្លួនសិន ។ លុះព្រឹកឡើងទើបនាំគ្នាដឹកជញ្ជូនតាមរុឺម៉កម៉ូតូយកទៅលក់ ក៏ត្រូវកម្លាំងសមត្ថកិច្ចយើងចុះបង្រ្កាប និងនាំខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម តែម្ដង ។
    បន្ទាប់ពីធ្វើការសាកសួរចប់ ជនសង្ស័យទាំង ០៥នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀន និងបានសហការគ្នាធ្វើសកម្មភាពលួចកាត់យកសំណាញ់ដែករបស់ព្រលានយន្តហោះនោះប្រាកដមែន ។

⚖️ ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ព្រមទាំងដឹកនាំជំនាញដោយលោកវរសេនីយ៍ឯក នួន សក្ដិចំរើនឫទ្ធិ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ហង្ស សុផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាយ៉ែក និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា បានចុះពិនិត្យស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ដូចខាងក្រោម :
១.ឈ្មោះ ដា រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
២.ឈ្មោះ វ៉ាន់ វិត (ហៅ វ៉ង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
៣.ឈ្មោះ ថាន់ ថុន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
៤.ឈ្មោះ វុធ វណ្ណធី (ហៅ កែក) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

៥.ឈ្មោះ វ័យ ដាវិន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
ជនសង្ស័យទាំង ០៥នាក់ ខាងលើពាក់ពន្ធ័ករណី “អំពើលួច និង ទទួលផលចោរកម្ម“ ដោយលួចកាត់យកសំណាញ់ដែកដែលហ៊ុមពទ្ធ័របងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ព្រលានយន្តហោះថ្មីក្នុងស្រុកសូទ្រនិគម) ។ កើតហេតុនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៣:០០នាទី ទៀបភ្លឺ នៅចំណុចខាងជើងចន្លោះអាងទឹកក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

  • អង្គហេតុ:
    ក្រុមជនសង្ស័យខាងលើ និងបក្ខពួក (ខ្លះកំពុងរត់គេចខ្លួន) ជាអតីតកម្មករធ្វើការសំណង់ក្នុងការដ្ឋានព្រលានយន្តហោះថ្មី ក្រោយមកក៏នាំគ្នាឈប់ធ្វើការ និងបែកគំនិតរួមគ្នាធ្វើសកម្មភាពលួចគ្រឿងសម្ភារសំណង់ផ្សេងៗ និង លួចកាត់សំណាញ់ដែកដែលហ៊ុមពទ្ធ័របងព្រលានយន្តហោះជាព្រំប្រទល់ពទ្ធ័ជុំវិញដើម្បីការពារសុវត្ថិភាពរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។
    ជាក់ស្ដែងនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើបានបបួលគ្នាប្រើប្រាស់គ្រឿងញៀន និង រៀបគម្រោងការទៅលួចកាត់សំណាញ់ដែកនៅចំណុចខាងជើងចន្លោះអាងទឹកក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាកន្លែងស្ងាត់ វាលស្រែ ពុំមានអ្នកយាមកាម ។ នៅម៉ោង ៣:០០នាទី ទៀបភ្លឺ ពួកគេបានធ្វើសកម្មភាពលួចកាត់សំណាញ់ដែកនោះ រួចក៏នាំគ្នាអូស ដឹកជញ្ជូនសំណាញ់ដែកទាំងនោះយកទៅលាក់ទុកក្នុងបរិវេណផ្ទះរបស់ក្រុមខ្លួនសិន ។ លុះព្រឹកឡើងទើបនាំគ្នាដឹកជញ្ជូនតាមរុឺម៉កម៉ូតូយកទៅលក់ ក៏ត្រូវកម្លាំងសមត្ថកិច្ចយើងចុះបង្រ្កាប និងនាំខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម តែម្ដង ។
    បន្ទាប់ពីធ្វើការសាកសួរចប់ ជនសង្ស័យទាំង ០៥នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀន និងបានសហការគ្នាធ្វើសកម្មភាពលួចកាត់យកសំណាញ់ដែករបស់ព្រលានយន្តហោះនោះប្រាកដមែន ។

ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕

 

មតិយោបល់