បន្ទាយមានជ័យៈ ដោយទទួលព័ត៌មានថា មានប្រជាពលរដ្ឋជាន់មីន ដែលឆ្លងដែនដោយខុសច្បាប់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង១៩និង៣០នាទីយប់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំង និងយកជនរងគ្រោះមកមន្ទីរពេទ្យ ករណីនេះ កើតឡើងនៅចំណុចព្រំដែនកម្ពុជា-ថៃ ត្រង់ច្រកព្រៃគប់ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ យឿន រ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ, រងគ្រោះរបួសដាច់ជើង ខាងស្តាំត្រឹមជង្គង់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមង្គលបូរី ៕
មតិយោបល់