ប្រភពព័ត៌មាន The Guardian បានចុះផ្សាយនៅថ្ងៃទី ៤ ខែ មករា នេះបានឲ្យដឹងថា ខ្សែបម្រើស្លាប របស់ កាំភ្លើងធំ Arsenal លោក Lukas Podolski បានលាអ្នកគាំទ្រកាំភ្លើងធំទៅកាន់ ក្លិប Inter Milan បន្ទាប់ពីធ្វើដំណើរទៅដល់ អ៊ីតាលី កាលពីល្ងាចថ្ងៃសុក្រ។
ដោយសារតែ ការលេងនៅក្លិប កាំភ្លើងធំ មិនមែនជាតម្រូវការរបស់ខ្លួន នោះ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគេមើលឃើញថា ចង់ផ្លាស់ ចេញពី Emirates ដើម្បីស្វែងរកការលេងឲ្យបានច្រើន ។ ដូចនេះ Lukas Podolski ក៏បានសម្រេចចិត្តលេងជាលក្ខណៈខ្ចីជើង ឲ្យ Inter Milan ក្រោយពីក្លិបនេះឲ្យសេវាកម្មលេងថ្លៃគួរសម ។
នៅពេលមកដល់អ៊ីតាលី កីឡាករ Lukas Podolski បាននិយាយថា “ខ្ញុំបាននិយាយទៅកាន់ Mancini ហើយខ្ញុំគិតថា គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យ។ គាត់ចង់បានខ្ញុំ ហើយខ្ញុំក៏រីករាយណាស់ដែរ “។
បញ្ជាក់ផងដែរនៅរដូវកាលនេះ កីឡាករ Podolski បានលេងជាកីឡាករបម្រុងឲ្យ កាំភ្លើងធំ តែ ៧ ប្រកួតតែប៉ុណ្ណោះ ៕
ព័ត៌មានជាតិ
មតិយោបល់