ព័ត៌មានជាតិ

រថយន្ត១គ្រឿង បុកអូសម៉ូតូ និងមនុស្សជាង២០០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្ត១គ្រឿង បានបុកម៉ូតូឌ្រីមសង់អូសទាំងមនុស្ស និងម៉ូតូជាង២០០ម៉ែត្រ ជាប់សាច់មនុស្សទៅជាមួយផង បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវបេតុងព្រៃស សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង តាមនីតិវិធីច្បាប់។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់