កំពង់ចាមៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៤និង១៥ នាទីទៀបភ្លឺ មានករណីអគ្គិភ័យ ឆេះផ្ទះ ប្រជាពលរដ្ឋ ដែលកើតឡើងនៅចំណុច ភូមិ ទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ម្ចាស់ឈ្មោះ យ៉ាន យន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះ អ៊ាង ភេទ ស្រី អាយុ ៤៥ ឆ្នាំ ។
ក្នុងករណីអគ្គីភ័យខាងលើខូចខាត សំភារៈ ផ្ទះមានទំហំ ៤x៦ មែត្រ បណ្តាល ឲ្យ ឆេះអស់ទាំងស្រុង និងមិនបណ្ដាលឆេះរាលដាលដល់ ផ្ទះប្រជាពលរដ្ឋក្បែរនោះទេ ថែមទាំងមិនបណ្តាលរងគ្រោះមនុស្សឡើយ ។
មូលហេតុ: កំពុងស្រាវជ្រាវព្រោះផ្ទះនេះទុកចោលយូរដោយម្ចាស់ផ្ទះមិននៅ ។
កម្លាំងសមត្ថកិច្ចយើងសហការជាមួយកំលាំងអធិការស្រុកកពង់សៀម បានពន្លត់អគ្គិភ័យរលត់ជាស្ថាពរដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកកំពង់សៀមចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត ៕
មតិយោបល់