ព័ត៌មានជាតិ

ដំណក់ប្រេងម៉ាស៊ូត ធ្លាក់ចូលម៉ាស៊ីន បណ្តាលឲ្យកើតជាអគ្គិភ័យឆាបឆេះគ្រឿងចក្រ រងការខូចខាត

កំពតៈ ថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥និង១០នាទី មានករណីអគ្គិភ័យឆាបឆេះគ្រឿងចក្រ (សាហ្សើ) បណ្តាលឲ្យរងការខូចខាត ស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ករណីនេះកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានចូលរួមពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ រថយន្តស្មើនឹង ៥ម៉ែត្រគូប ។

ពន្លត់រលត់ទាំងស្រុងវេលាម៉ោង១៥និង៣០នាទី ។ ករណីនេះ ខូចខាតសាហ្សើ ៥០% និងមិនបានឆាបឆេះ ដល់ផ្ទះប្រជាពលរដ្ឋឡើយ ។

មូលហេតុ៖ ដំណក់ប្រេងម៉ាស៊ូត ធ្លាក់ចូលម៉ាស៊ីន (ដោយធុងប្រេងខូច យកប៊ីដុងប្រេងចង ចំពីលើម៉ាស៊ីន កកើតជាអណ្តាតភ្លើង ។

ករណីនេះ តាមការបំភ្លឺរបស់ឈ្មោះ លី ទូច ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ជាអ្នកបើកបរគ្រឿងចក្រនេះ ក្នុងគោលដៅពីការដ្ឋានសាលាកកេៈ ទៅផែគីឡូ១២៕

មតិយោបល់