ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ដកហូតថ្នាំញៀន១២ថង់

បន្ទាយមានជ័យ: លោកវរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យអង្គភាព postnews ដឹងថានៅវេលាម៉ោង០៤រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះកម្លាំងស្នាក់ការសន្តិសុខ៥៦៨ក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដែលជាមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀនដ៏សកម្ម។ ការឃាត់ខ្លួនធ្វើឡើងនៅចំណុចខាងក្រោយកាសុីណូឡាក់គី ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការរងរូបនេះបានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនមាន ឈ្មោះ១. ឡេង ប៊ុនធឿន (ហៅតយ) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត, ២/ឈ្មោះ នឿន ខូច ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី៣/ឈ្មោះ មិុច ប៉ុន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតនូវវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២ថង់តូចនិងទូរស័ព្ទដៃចំនួន៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងស្ថិតក្រោមការសួរចម្លើយពីសំណាក់កម្លាំងជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-08-12_19-40-30

photo_2016-08-12_19-40-39

photo_2016-08-12_19-40-42

photo_2016-08-12_19-40-49

photo_2016-08-12_19-40-53

មតិយោបល់