ព័ត៌មានជាតិ

បា​រ៉ា​ក់​​អូ​បា​​​ម៉ា​ទ​ទួ​ល​​ស្វា​គ​ម​ន៍​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​​សិ​ង្ហ​​បុ​រី​​ពិ​ភា​ក្សា​​បញ្ហា​​សេ​ដ្ឋ​កិ​ច្ច​​​នៅ​​ថ្ងៃ​​អ​ង្គា​រ​​ស​ប្តា​ហ៍​​ក្រោ​យ​

វ៉ាស៊ីនតោន​: បើ​យោង​តាម​សម្តី​នៃ​អ្នក​នាំពា​ក្យ​​​របស់​សេត​វិមាន​បានឲ្យដឹងថា​លោក​ប្រធានាធិបតី​បារ៉ាក់​អូបា​ម៉ានឹង​ទទួល​ស្វាគមន៍​វត្តមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​Lee Hsien​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ​ហើយ​ក្នុង​គោលបំណង​ពិភាក្សា​គ្នា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​និង​បញ្ហា​សេដ្ឋកិច្ច​ដែល​មាន​ឥទ្ធិពល​ទៅ​ប្រជាជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​។​
display_image.php
​លោក​Jay Carney អ្នកនាំពាក្យ​របស់​សេត​វិមាន​បាន​និយាយ​ថែម​ទៀត​ថា​អាមេរិក​និង​សិង្ហ​បុរី​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​និង​ស្ថេរភាព​រឹងមាំ​ហើយ​យុទ្ធសាស្ត្រ​ជា​ដៃគូ​របស់​យើង​គឺ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដើម្បី​បន្ត​កិច្ច​ប្រតិ​ប​ត្ត​ការ​ដើម្បី​សន្តិភាព​សេ្ថរ​ភាព​និង​ភាព​ស្ថិតស្ថេរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​លោក​Carney​ក៏​បាន​រៀបរាប់​ប្រាប់​ថា​មេដឹកនាំ​ទាំង​ពីរ​និង​ធ្វើ​ការប្រជុំ​ជា​លក្ខណ​ឧបតោភាគី​លើ​បញ្ហា​ស៊ីជម្រៅ​​តែ​នឹង​ធ្វើ​ការអនុវត្ត​ជាមួយគ្នា​នឹង​ប្រទេស​ក្នុង​តំបន់​ជាច្រើន​ទៀត​ក្នុង​តំបន់​អាស៊ី​បូពា៍​និង​អាស៊ី​ប៉ាស៊ីហ្វិក​ហើយ​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​សន្យាថា​នឹង​បន្ត​ការ​ដំណើរការ​នៃ​ការចចារ​និង​ពិភាក្សា​ជាមួយ​និង​តំបន់​ប៉ាស៊ីហ្វិក​៕​

មតិយោបល់