ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូបុកជាមួយនិងរ៉ឺម៉កដឹកហ្គាសបើកឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុករ៉ឺម៉កម៉ូតូសណ្តោងធុងហ្គាសកំពុងឆ្លងផ្លូវ ហេតុការណ៍កើតឡើងកាលនៅវេលាម៉ោង ១០និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេងទល់មុខ ផ្សារឯករាជ្យ១ ភូមត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1I-0648 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន រហូតមកដល់ចំណុចកើតហេតុក៏មានរ៉ឺម៉កសណ្តោងម៉ូតូ ដឹកធុងហ្គាសគ្មានស្លាកលេខមួយគ្រឿង បើកឆ្លងផ្លូវពីត្បូងទៅជើងជាន់ហ្វ្រាំងមិនជាប់ បានជ្រុល ទៅបុករ៉ឺម៉កដឹកហ្គាសពេញទំហឹង បណ្តាបណ្តាលឲ្យម្ចាស់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខ។

ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែងវត្ថុតាងទៅរក្សាទុក ដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់