ព័ត៌មានជាតិ

នគរបាលបង្ក្រាបជាក់ស្តែង ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញ: នៅយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២រំលងអធ្រាត ចំណុចផ្លូវ ខាងសារិន ក្រុមទី ៧ ភូម បឹងសាឡាង សង្កាត់ឬស្សីកែវ កម្លាំងល្បាតខណ្ឌប៉ុស្តិ៍ឬស្សីកែវបានឃាត់មុខសញ្ញាពីរនាក់ ដែលប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលដ្ឋ។

ជនសង្ស័យ៖
១/ឈ្មោះ កាវ ធីមីធី ហៅ ម៉ី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)(មុខសញ្ញាចាស់)។
២/ឈ្មោះ សុខ សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

សម្ភារ:ដកហូតរួមមាន៖
១/ ដែកសំប៉ែតកែឆ្នៃសម្រាប់កាច់សោកម៉ូតូចំនួនមួយ។
២/ ដងទួណឺវីសមួយមានសោជាច្រើនគ្រាប់។
៣/ដែកលួសកែឆ្នៃមួយកំណាត់ សម្រាប់ឆ្កឹះសោផ្ទះ។
៣/ កូនសោមួយចង្កោម ។

ក្រោយឃាត់ខ្លួនផ្នែកជំនាញខណ្ឌប៉ុស្តិ៍សាកសួរយកចម្លើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមននីតិវិធី៕

មតិយោបល់