ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើទំនុកចិត្ត

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោសាតគឹនសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីត្រង់ចំណុចរង្វង់មូលលោកតាដំបងគ្រញូងស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាបនិងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើទំនុកចិត្ត។
ជនត្រូវចោទឈ្មោះកងសុធនភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅផ្ទះលេខ៥៦៦ផ្លូវបេតុងភូមិថ្មីសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាលលេខ០៧៥ដកបចខរបស់ចៅក្រមជំនុំជម្រះប្លុងវិសាលចុះថ្ងៃទី២៧ខែមករាឆ្នាំ២០២១ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានដែលប្រព្រឹត្តទៅនៅក្រុងតាខ្មៅខេត្តកណ្ដាលកាលពីកំឡុងឆ្នាំ២០២០។
សម្ភារដកហូតរួមមាន៖១.ទូរសព្ទដៃម៉ាកSamsungGalaxyS10+ពណ៌ខ្មៅចំនួន០១គ្រឿង,២.ទូរសព្ទដៃម៉ាកNokiaអ៊ិនចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង,៣.លុយខ្មែរចំនួន១៦០,០០០រៀល(ដប់ប្រាំមួយម៉ឺនរៀល),៤.កាបូបលុយពណ៌ខ្មៅចំនួន០១,៥.ខោអាវ០១កំប្លេរ។
ក្រោយអនុវត្តរួចសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់