ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យមនុស្សម្នាក់រងរបួស នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: ករណីអគ្គិភ័យដែលឆាបឆេះផ្ទះមួយកន្លែង កាលពីនៅវេលាម៉ោង ២និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ៦កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

+ម្ចាស់ផ្ទះឈ្មោះ សំ ឃេម ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ។
– មុខរបរ : ជាងកាត់ដេរ។
– មូលហេតុ : ឆ្លងចរន្តអគ្គិសនី។
– ប្រភេទ សំណង់ : ផ្ទះឈេី (ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ )។

  • ខូចខាតសម្ភារ: ឆេះខូចខាតសម្ភារ:ផ្ទះបាយអស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាល់ដល់ផ្ទះអ្នកក្បែរខាងឡេីយ។

  • ស្លាប់ មនុស្ស : គ្មាន

  • របួសមនុស្សម្នាក់ឈ្មោះ អេង ឃាង អាយុ ៣៥ឆ្នាំ (មន្ត្រីកិច្ចសន្យាអគ្គិភ័យរងរបួសស្រាល)។
  • រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន ស្មេីនឹង ៣០ម៉ែត្រគូប
  • រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍រួមមាន៖
  • រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន សូគីម៉ិចចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡានស្មេីរនឹង ១២ម៉ែត្រគូប

  • ពន្លត់ចប់ : នៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់