ភ្នំពេញៈ នៅវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ជិះម៉ូតបុកខឿនផ្លូវ បណ្ដាលឲ្យដួលបោកបែកក្បាលស្លាប់ ស្ថិតចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ កូយ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរម៉ូតូ ហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IL-8257។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានទៅកម្មវិធីមិត្តភក្តិ ពេលត្រឡប់មកវិញជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងកាច់ចង្កូតមិនទាន់រេមកខាងឆ្វេងដៃជ្រុលទៅបុកខឿនផ្លូវ បណ្ដាលឲ្យដួលបោកបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕






មតិយោបល់