ព័ត៌មានជាតិ

ដោះស្រាយគំនុំចាស់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ត្រូវបានសមត្ថកិច្ចតាមចាប់រហូតដល់ទឹកដីខេត្តព្រះវិហារ

បាត់ដំបងៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានបានដឹកនាំកងកម្លាំងនគរបាលក្នុងផែន ដែលមានលោក វរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការណ៍ជាមួយសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការឃាត់និងនាំខ្លួនជនសង័្សយចំនួន ២នាក់ភេទប្រុសដែលទាក់ទងនឹងករណី (បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយការប្រើប្រាស់អាវុធ) កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនសង័្សយទាំងពីរនាក់រួមមាន៖
១-ឈ្មោះ ចក់ ផល្លី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ ចក់ សានិត ហៅ នុត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរ បាលស្រុកបាណន់បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១៤នាទី នៅលើដងផ្លូវក្នុងភូមិដូង ឃុំចែងមាន ជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងមានករណី (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោ យប្រើប្រាស់អាវុធ) មួយបានកើតឡើងបង្កដោយជនសង័្សយមួយក្រុមមានគ្នាចំនួន ៤នាក់ បានប្រើប្រាស់កាំបិត ស្ទាក់កាប់ប្រហារទៅលើជនរងគ្រោះចំនួន ៣នាក់បណ្តាលឲ្យស្លាប់ ចំនួនម្នាក់និង​​​​​​​ ២នាក់ទៀតទទួលរងរបួសត្រូវនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះទាំង០៣នាក់រួមមាន៖
១-ឈ្មោះ លន់ ឡា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង(ស្លាប់)។
២-ឈ្មោះ រ៉ុង ណារ៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ មាន ទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបា ណន់ ខេត្តបាត់ដំបង(រងរបួស)។
៣-ឈ្មោះ កូវ សុជឿត ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបា ណន់ ខេត្តបាត់ដំបង(រងរបួស)។

លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌបានបញ្ជាក់ថា នៅក្រោយពេលករណីនេះកើតឡើង និងអនុវត្តនូវបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ម្នាក់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ គឺឈ្មោះ នី គឹមហេង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយឆ្លងតាមរយៈការស្រាវជ្រាវ និងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបសមត្ថកិច្ចនគរបាលសហការណ៍ឃាត់ និងនាំខ្លួនបក្ខពួកជនសង័្សយចំនួន ០២នាក់ បន្ថែមទៀត រហូតដល់ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលកើតឡើងខាងលើនេះគឺ បណ្តាលមកពីរឿងគំនុំ រវាងក្រុមជនសង័្សយ និងក្រុមជនរងគ្រោះ ។

បច្ចុប្បុន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវបន្ថែម និងរៀបចំបញ្ជូនជនសង័្សយខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់