ព័ត៌មានជាតិ

អាណោចអាធ័មណាស់! បុរសម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យស្លាប់ នៅលើដងផ្លូវ

​កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​ជនអនាថា​(​មនុស្ស​វិបល្លាស​ស្មារតី​)​ ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ (២២-២៣)​ ត្រង់​ចំណុច​ភូមិ​ពោធិ៍​ ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ប្រជា​ព​ដ្ឋ​រាយការណ៍​ពាក់ព័ន្ធ​ករណី​ខាងលើ​ សមត្ថកិច្ច​ទៅ​ដល់​ពិតជា​ឃើញ​មាន​សាកសព​បុរស​ម្នាក់​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ស្គាល់​ថា​ ជា​ជនអនាថា​ដែល​មួយ​រយ​:​ពេល​នេះ​តែងតែ​ឃើញ​គាត់​ដើរទៅ​វិញ​ទៅ​មក​រាល់ថ្ងៃ​នៅ​ទីនោះ​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ គឺ​មិនដឹងពី​ម៉ោង​កើតហេតុនោះទេថ្ងៃ​ទី​១៧​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​(​បើក​រត់គេច​បាត់​)​ បើក​បុក​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។​

​ចំពោះ​សព​ជន​រង​គ្រោះ​ តម្កល់​ទុក​នៅ​ក្នុង​វត្ត​បញ្ញា​មហាព្រហ្ម​ ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ រង់ចាំ​សាច់ញាតិ​មក​ទទួល​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់