ភ្នំពេញៈ រថយន្តបែនដឹកដីបុកជាមួយម៉ូតូបណ្តាលសិស្សសាលាម្នាក់ របួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេច ជា ស៊ីម ខាងលិចផ្សារបឹងបៃតង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនតំបូងគេបានឃើញក្មេងប្រុស២នាក់ជាសិស្សសាលាបានជិះម៉ូតូមួយគ្រឿងប្រភេទកូនទាពាក់ស្លាកលេខភ្នំពេញ 1 HV-6511 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D-2174 បើកបរទិសដៅពីជើងទៅត្បូងដល់ចំណុចកើតហេតុបានវាក់អឺរគ្នាបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកច្ចជំនាញ ចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕




មតិយោបល់