ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងចំនួន១គីឡូក្រាម

កំពង់ស្ពឺ: កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយរកមន្ទីរ មានការចូលរួមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលដោយលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា បានបើកការស្រាវជ្រាវ បង្រ្កាបនៅចំណុចផ្លូវ ក្រោយសាលាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១-ឈ្មោះ អ៊ិត វុទ្ធី ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ម៉ៃ ចិន ភេទប្រុស ជនជាតិ ខ្មែរ ឆ្នាំកំណើត ២០០៥ ។

វត្ថុតាងចាប់យកបាន៖ ១-មេតំហ្វេតាមីន(ICE)០១កញ្ទប់ធំ ស្មើទម្ងន់ ៩៤៨,៩១ក្រាម ។ ២-ម៉ូតូ ១គ្រឿង
៣-ទូរស័ព្ទដៃ ២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធី ៕

មតិយោបល់