ត្បូងឃ្មុំៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះស្ថានីយប្រេងរបស់ឈ្មោះ តែ តុងហ៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បណ្តាលមកពី ទុស្សេបង្គោលដៃកុងទ័របាញ់ប្រេង ។
ក្នុងហេតុការណ៍នេះបង្កឲ្យឆាបឆេះខូចខាត កុងទរ័បាញ់ប្រេង២សម្រាប់, រថយនចំនួន២គ្រឿង ម៉ាកឡិចស៊ីស ៣៣០ និងប្រភេទកូរ៉េ ២តោនកន្លះ១គ្រឿង , ប្រេងម៉ាស៊ីន២០កេស, ម៉ូតូ៣គ្រឿង និងរ៉ឺម៉ក១គ្រឿង, ដំបូល១៥ម៉ែត្រគុណ១៨ម៉ែត្រ,ទូទឹកកក១គ្រឿង, តុឈើ១សំរាប់ ។
ក្នុងឧបទ្ទវហេតុនេះផងដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ៩គ្រឿង ប្រើប្រាស់ទឹកចំនួន២៥ឡាន រថយន្តមកពីខេត្តកំពង់ចាមចំនួន២គ្រឿង ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃដដែល ៕
មតិយោបល់