ព័ត៌មានជាតិ

ក្លិប Bacelona បំបាក់​ថៃ​ក្នុង​លទ្ធផល ៧ ទល់នឹង ១

តាម​ពីក្រោយ​ជាមួយនឹង​គ្រាប់​បាល់ ហ៊ែ​ក​ទ្រី​ក​របស់​កីឡាករ Pedro កីឡាករ Messi បាន​ផ្តល់​កំលាំងចិត្ត ជូន​ដល់​កីឡាករ Cesc Fabregas មានឱកាស​ស៊ុត​បំប៉ោង​សំណាញ់ ដោយ​បំបាក់​ក្លិប​បាល់ទាត់​ប្រទេស​ថៃ​ក្នុង​លទ្ធផល 7-1 កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ។​

​សម្រាប់​ការប្រកួត​នេះដែរ ក្លិប Bacelona បាន​ប្រើប្រាស់​រយៈពេល តែ ១០ នាទី ស្វែងរក​គ្រាប់​បាល់​ដំបូង ។​តែ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍ បំផុត​នោះ គឺ​កីឡាករ Neymar ទោះបីជា​មាន​ឱកាស​ស្វែងរក​គ្រាប់​បាល់​បាន​ក្តី តែ ត្រូវ​មួយ​បាល់​ពេញទំហឹង​ដេក​ដួល​នឹង​ដី ខណៈ​ដែល អ្នក​ចាំទី ថៃ បាញ់​ស៊ុត​ឲ្យ​រួចផុត​ពី​ជើង​របស់ Messi ។​

​ខណៈ​ដែល Bacelona បាន​នាំមុខ​ដោយ​គ្រាប់​បាល់ o ទល់នឹង ៥ នោះ នៅ​នាទី ៤២ នៃ​តង់​ទី ១ ថៃ​មាន​ឱកាស​ប៉េណ័ល​ទី ដោយសារ​តែ​ខ្សែការពារ Bacelona ឈ្មោះ Bagnack ធ្វើឲ្យ​មាន​កំហុស ដោយ​ទាត់​ជើង​កីឡាករ ថៃ​ឈ្មោះ Teerasil Dangda ក្នុង​ប្រអប់ ១១ ម៉ែត្រ ដែល​ធ្វើឲ្យ​ថៃ​មានឱ​កាសបំបែក​ពង​មាន់ Bacelona ក្នុង​លទ្ធផល ១ ទល់នឹង ៥ ។​
​សម្រាប់​កីឡាករ Messi ក្នុង​ការប្រកួត​នេះដែរ អាច​លេង​បាន​តែ ត្រឹម​តង់​ទី ១ តែ​អាច​រក​គ្រាប់​បាល់ ២ គ្រាប់​ជូន​ក្រុម​ផងដែរ​។ ចុងបញ្ចប់​នៃ​ការប្រកួត​នេះដែរ Bacelona បំបាក់​ក្លិប ថៃ​ដោយ​លទ្ធផល ៧ ទល់នឹង ១ ៕
hi-res-175729371_crop_exact
​ទស្សនា​វីដេអូ​ឃ្លិប​បន្តបន្ទាប់​ដូចខាងក្រោម​នេះ​៖

មតិយោបល់