ព័ត៌មានជាតិ

សម្តេច ហេង សំរិន ទទួលពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍន៏

(ភ្នំពេញ): សម្តេចអគ្គមហា ពញាចក្រីហេង សំរិន ប្រធានរដ្ឋ សភា ទទួលពានរង្វាន់ សន្តិភាពនិងការអភិវឌ្ឍន៍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA ) នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី២៩ខែមីនានេះ។ 

សម្តេចអគ្គមហា ពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ បញ្ជាក់ថា ចែករំលែកកិត្តិយសនេះ ជូនដល់ភរិយាសម្តេច ព្រមទាំងបុត្រធីតា ចៅៗទាំងអស់ដែលតែងតែ គាំទ្រនិងលើកទឹកចិត្តសម្តេចគ្រប់បុព្វហេតុបំរើជាតិ ទាំងក្នុងគ្រាប្រទេសជាតិមានសុខសន្តិភាព ទាំង ក្នុងគ្រាលំបាកបំផុតនៃការតស៊ូ ពិសេសការតស៊ូប្រឆាំងរបបប្រល័យ ពូជសាសន៌ប៉ុលពត។

សម្តេច ហេង សំរិន មានប្រសាសន៌បន្តទៀតថា សន្តិភាពនិងប្រជាជនប្រៀបបានទឹកនិងត្រី  ដូច្នេះសន្តិភាពត្រូវផ្សាភ្ជាប់គ្នាពុំ អាចកាត់ផ្តាច់បានពីសេរីភាពនិងប្រ ជាធិបតេយ្យបានឡើយ។

នេះជារបប នយោបាយដែលសម្តេចនិងគណបក្សប្រជាជនកម្ពុជា បានប្រកាន់យកដើម្បីបំរើប្រជាជន។ ជាមួយគ្នានេះដែរ សម្តេចអគ្គមហា ពញាចក្រីហេង សំរិន អំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់បន្តគាំទ្រសម្តេច ហើយក៏អំពាវនាវឲ្យថ្នាក់ដឹកនាំទាំងឡាយក្នុងពិភពលោកជ្រើសរើសយកមាគ៌ា សន្តិភាព សេរីភាព និងប្រជាធិបតេយ្យដើម្បីបង្កើតបរិយាកាស សុខសាន្ត ជូនប្រជាជនទាំងអស់ក្នុងសាកលលោកដែលចង់ បានសន្តិភាពនិងការអភិវឌ្ឍន៍។ 

នាឱកាសនោះដែរ លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ ការដែលសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយ អាស៊ាន (UMA) ប្រគល់ ពានរង្វាន់ សន្តិភាពនិងការអភិវឌ្ឍន៍ ជូនសម្តេចអគ្គមហា ពញាចក្រីហេង សំរិន ប្រធានរដ្ឋ សភា ព្រោះ សម្តេចបានរួមចំណែកលើកស្ទួយសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិនិងលំហូរព័ត៌មានដោយ សេរីនិងការផ្សព្វផ្សាយយ៉ាងទូលាយនៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ទៀតថា;សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន គឺគ្មានការត្រួតពិនិត្យមុនការផ្សាយ និងមុនការបោះពុម្ពទេ និងគ្មានអ្នកសារព័ត៌ មានណាម្នាក់ត្រូវចាប់ចង ឬ ជាប់ពន្ធនាគារដោយសារការបញ្ចេញមតិ ឡើយក៏ដូចជាការពង្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ដែលទាំងអស់នេះសុទ្ធតែជាកក្តាបញ្ជាក់អន្តរនីតិ បញ្ញត្តិដែលបានកំពុងលើកស្ទួយសេរីភាពសារព័ត៌មាន៕

   
 

មតិយោបល់