ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាត និងបាត់បង់ទឹកប្រាក់ជាង១ម៉ឺនដុល្លារ

តាកែវៈ ថ្ងៃច័ន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង៥០នាទី នៅចំណុចផ្ទះឈ្មោះ ប្រាក់ គឿន ភេទប្រុស អាយុ៤៧ ឆ្នាំ ,ប្រពន្ធឈ្មោះ ប្រាក់ ឃីម អាយុ៤៧ឆ្នាំ នៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យមួយបានកើត ឡើងបណ្ដាលអោយខូចខាតផ្ទះមួយខ្នង ៥x៦ មែត្រ ប្រក់ក្បឿងឈើលើថ្មក្រោម ។

ករណីនេះបណ្តាលឲ្យខូចខាតទាំងស្រុង និងសម្ភារៈរួមមាន៖
– ទូរទស្ស ន៍០១ គ្រឿង
– ទូឈើចំនួន ០៤
– ប្រាក់ចំនួនជាង២០ លានរៀល
– មាសចំនួន០២ តម្លឹង៨ជី
– ស្រូវ ២០ បាវ
– គ្រែដេកចំនួន ០៣ ខោអាវ និងឯកសារមួយចំនួន ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់