ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាប៉ោង បានធ្វើការឃាត់ខ្លួន ពីបទប្រើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង២០នាទី បន្ទាប់ពីទទួលបានព័ត៌មានតាមទូរស័ព្ទពីលោកមេភូមិស្តុកឃ្លោក ថាមានករណីប្រើអំពើហិង្សាក្នុងគ្រួសារ ស្ថិតនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោងបានឲ្យដឹងថា ៖ អំពើហិង្សានេះបង្កឡើងដោយបុរសឈ្មោះ វ៉ែត កុយ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន បានយកខ្សែក្រវាត់វាយទៅលើប្រពន្ធ ឈ្មោះ ហម ទឹម អាយុ ៦០ឆ្នាំ បណ្តាលឲ្យរងរបួសរយះថ្ពាស់ខាងឆ្វេង និងបំផ្លាញសំភារ:ក្នុងផ្ទះមួយចំនួនទៀត ដោយលោកមេភូមិ និងកំលាំងប្រជាការពារចុះអន្តរាគមន៍ជួយឃាត់តែបុរសរូបនេះមិនព្រមស្តាប់ ។
ប្រភពដដែលបានបានបន្តថា ៖ អំពើហឹង្សានេះបណ្តាមកពីប្តីផឹកស៊ីស្រវឹងជាប្រចាំ ហើយតែងតែប្រើអំពើហឹង្សាលើប្រពន្ធ កូនជាញឹកញាប់ (ចូលប៉ុស្តិ៍លើកទី២ហើយ) ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនបង្កយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់