ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តហ្វត ក្នុងសភាពងងុយដេក បណ្ដាលឲ្យបុកឡានហ៊ីយ៉ាន់ដាយ រងការខូចខាត

សៀមរាបៈ កាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍នៅចន្លោះបង្គោលគីឡូលេខ២៩៩-៣០០ ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ រវាងរថយន្ត ច្រាសទិសគ្នា។

រថយន្តហ្វត ពណ៌ស ស្លាកលេខភ្នំពេញ 2AN-84 64 បើកបរដោយឈ្មោះ លីម អីវ ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរមានទិសដៅពីកើតទៅលិច បុកនិងរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-6593 បើកបរដោយឈ្មោះ រ៉ាវី ហ្វីនីន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិរកាលើ ឃុំសំបួរមាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម បើកបរមានទិសដៅពីលិចទៅកើត
អ្នកបើកបរគ្មានរបួសទាំងសងខាង។

មូលហេតុ៖ រថយន្តហ្វតបើកបរក្នុងភាពងងុយដេក។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់