ឧត្តរមានជ័យៈ នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ដោយឆក់ខ្សែភ្លើង ១ករណី បណ្តាលឲ្យស្លាប់ក្មេងប្រុស ១នាក់ នៅភូមិយាងខាងជើង ឃុំ-ស្រុកអន្លង់វែង។
ជនរងគ្រោះឈ្មោះ ផុន សុណា ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានដោតព្រីខ្សែភ្លើងម៉ូទ័របូមទឹកក៏ឆក់បណ្តាលឲ្យស្លាប់ ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់