តាកែវៈ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀន ចំនួន១២នាក់ រថយន្ត០២គ្រឿង ម៉ូតូ០២គ្រឿងសហការជាមួយអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់៖ ១-ឈ្មោះ ជៀប ជាតិ ភេទប្រុសអាយុ២៧ឆ្នាំ (ជួញដូរប្រើប្រាស់) រស់ភូមិអង្កាញ់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។២-ឈ្មោះ សៅ ពឿន ភេទប្រុស អាយុ ២៤ឆ្នាំ (ជួញដូរប្រើប្រាស់) រស់នៅនៅភូមិត្រពាំងឃ្លោក ស្រុកសំរោង ខេត្តតាកែវ ។ ៣- ឈ្មោះជូ ឈួយ ភេទ ប្រុសអាយុ២២ឆ្នាំ (ជួញដូរ ប្រើប្រាស់ ) រស់នៅភូមិព្រៃជ័ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន៖ ១-ម៉្សៅក្រាមសថ្លាចំនួន០៩កញ្ចប់ទម្ងន់៥,២៧ក្រាម ( ថ្លឹងទាំងសំបក់) ២ – ទូរស័ព្ទចំនួន០៤ គ្រឿង,៣ – ដបកែច្នៃសម្រាប់សេពថ្នាំញៀនចំនួន០១,៤ -សម្ភារៈសម្រាប់ចូកថ្នាំញៀនចំនួន ០១,៥ -ថង់ផ្លាស់ទិចសម្រាប់ច្រកថ្នាំញៀន ។
ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់