ភ្នំពេញៈ បុរសម្នាក់បានដាច់ជើង ដាច់ដៃ និងខ្ទេចមុខមាត់ ដេកស្លាប់លើផ្លូវរទេះភ្លើងយ៉ាងរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងែទី១២ ខែសីហា ឆ្នាំ២០១៦នៅត្រង់ចំណុចភូមិ ភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ ប៉ាត សាតស្យា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ ដើរស៊ីឈ្នូលលើកកាតុងនៅតាមរោងចក្រ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិភ្លើងឆេះរទេះខាងលិច។
ប្រភពពីអ្នកជិតខាងឲ្យដឹងថា មុនពេលកើតហេតុ នៅពេលល្ងាចជនរងគ្រោះមានការទាស់គ្នាជាមួយប្រព័ន្ធ ហើយក៏ដើរចេញបាត់ពីផ្ទះ ស្រាប់តែនៅម៉ោងកើតហេតុអ្នកជិតខាងក៏បានប្រទះឃើញដេកស្លាប់នៅលើផ្លូវរទេះភ្លើង។ តាមការសនិ្នដ្ឋានរបស់នគរបាល ជនរងគ្រោះត្រូវរទេះភ្លើងបុក និងកិនស្លាប់។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមព្រៃណី៕
https://youtu.be/GcD-ZB272Sg
មតិយោបល់