ព័ត៌មានកីឡា

វិទិនី ថា កំណត់ត្រាថ្មីយប់មិញ ល្អហួសពីការរំពឹងទុក

កីឡាការនីហែលទឹកជម្រើសជាតិកម្ពុជា ហែម ថុនវិទិនី ថាកំណត់ត្រាថ្មីរបស់ខ្លួនលើវិញ្ញាសារហែលសេរីចម្ងាយ១០០ម៉ែត្រ ដោយចាយពេលត្រឹមតែ ២៩.៣៧វិនាទី ទើបធ្វើបានយប់មិញ ប្រសើរជាងអ្វីខ្លួននាងរំពឹងទុក។

តាមបទសម្ភាសន៍ក្រោយការប្រកួតពីទីក្រុងរីយ៉ូ វិទិនី ថាខ្លួនរំពឹងត្រឹម២៩.៥០វិនាទី ប៉ុន្តែលើទីលាននាងធ្វើបានដល់ទៅ ២៩.៣៧ឯណោះ។

13900065_1060598710694156_4714667709804192170_n

« មុនខ្ញុំគិតថាត្រឹមតែ២៩.៥០អីហ្នឹង ត្រឹមហ្នឹងក៏ខ្ញុំសប្បាយចិត្តដែរ តែដល់ពេលហើយខ្ញុំធ្វើបានដល់ទៅ ២៩.៣៧។ នេះជាធ្វើលើសពីការគិតរបស់ខ្ញុំ ដែលខ្ញុំអាចធ្វើបាន។» សម្តី វិទិនី។

ទោះលទ្ធផលប្រសើរជាងមុនក្តី ប៉ុន្តែនៅមិនអាចជួយកីឡការនីរូបនេះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឡើយ ប៉ុន្តែវិទិនីបានបំបែកកំណត់ត្រាដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា កាលពីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងឡុងដ៍កាលឆ្នាំ២០១២ វិទីនី ធ្លាប់ធ្វើបានដល់ទៅ៣០.៤៤វិនាទី ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៥៧ក្នុងចំណោមអត្តពលិក៧៤នាក់។ សម្រាប់ឆ្នាំ២០១៦នេះ នាងបានចំណាត់ថ្នាក់ទី៤ក្នុងក្រុម និងចំណាត់ថ្នាក់លេខ៦៦ ក្នុងចំណោមកីឡាការិនី៩២នាក់។

https://youtu.be/OCvRZjxt-U0

13882209_1060598870694140_396404031809256859_n13962505_1060598960694131_4937591520619185542_n13880125_1060599074027453_4065135065424094422_n

មតិយោបល់